ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ជាតម្រូវការសម្រាប់ការអភិវឌ្ឍនាពេល​បច្ចុប្បន្ន៖ សៀវភៅណែនាំ ស្ដីពីសកម្មភាពសហគមន៍ជា​សកលសម្រាប់គាំទ្រ​អ្នក​ចងក្រង​​សហគមន៍​

ដោយ Ishita Petkar, John Mwebe និង Tom Weerachat

គម្រោងគណនេយ្យភាពអន្តរជាតិ មានសេចក្តីរីករាយ​ក្នុងការចែករំលែកសម្ភារៈថ្មីៗចំនួន​បី ស្តីពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដែលជាផ្នែកមួយនៃសេរីសៀវភៅណែនាំ ស្ដីពីសកម្មភាព សហគមន៍ជាសកល ថ្មីៗរបស់យើង។

សម្ភារៈទាំងអស់មានដូចជា៖

  • សេចក្តីណែនាំតាមជំហានជាក់ស្តែងស្តីពីរបៀបដែលសហគមន៍អាចដឹកនាំការស្រាវជ្រាវដោយខ្លួនឯងបាន​​ដើម្បីកំណត់​អទិភាពសម្រាប់ការ​អភិវឌ្ឍ​ និងការឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍនានា​​ដែលពួកគាត់មិនចង់បាន​។
  • គន្លឹះ ឧបករណ៍ និងសកម្មភាពនានា​​ដែលអាច​យកមកប្រើប្រាស់​​​សម្រាប់រៀបចំការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ និង
  • បណ្តុំ​​គំនិតល្អៗដែល​ប្រមូល​បាន​​​ពីអ្នកចងក្រង​​សហគមន៍​​ដ៏​​បទពិសោធន៍​នៅ​ជុំវិញពិភពលោក ដែលបានអនុវត្ត​ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីកំណត់ឡើងវិញ​នូវ​ដំណើរការនៃ​ការអភិវឌ្ឍ។​

សមាជិកសហគមន៍ អ្នកចងក្រង​សហគមន៍ និងតំណាងអង្គការ​សង្គមស៊ីវិល អាច​ប្រើ​ប្រាស់​សម្ភារៈ​ទាំងអស់​​នេះ​ដើម្បី​កៀគរ​​សហគមន៍​ ចងក្រងឯកសារ​ទាក់ទង​​ផលប៉ះពាល់​នៃ​ការរំលោភសិទ្ធិ និងយុទ្ធនាការនានា​ដែល​ដឹកនាំដោយ​សហគមន៍។

“នៅពេលដែល​សមាជិកសហគមន៍ធ្វើការស្រាវជ្រាវររបស់ខ្លួនឯង ពួកគេអាចបង្ហាញ​នូវលទ្ធផល​ ដែលអ្នកខាងក្រៅរក​មិនឃើញ​។ សហគមន៍ដឹងច្បាស់អំពីបរិបទ​ និងបរិស្ថាននៅ​ក្នុងសហគមន៍ ​ដែលអ្នកធ្វើការសម្រេចចិត្ត និងអ្នកធ្វើផែនការអាចមិនដឹង។ ជានិច្ចកាល​ ដំណើរការស្រាវជ្រាវអាចជួយសហគមន៍ខ្លួនឯងឲ្យ​យល់កាន់តែច្បាស់ពីបញ្ហាដែលពួកគេជួបប្រទះ កសាងទំនុកចិត្តតាមចំណេះដឹងនិងគំនិតរបស់ពួកគេ ពង្រឹងសាមគ្គីភាព និងគណនេយ្យភាពក្នុង​ចំណោម​សមាជិកសហគមន៍ និងរៀនសូត្របាន​ចំណេះដឹង​ល្អ​សម្រាប់ការរៀបចំសហគមន៍។”

មានកូនសៀវភៅបីក្បាលនិយាយពីសៀវភៅណែនាំដែលដឹកនាំដោយសហគមន៍៖

1) សៀវភៅណែនាំ ស្ដីពីការស្រាវជ្រាវសកម្មភាពដែលដឹកនាំដោយសហគមន៍ ​ពន្យល់​​ច្បាស់​ៗ ​និង​លម្អិត​អំពី​ជំហាននីមួយៗ​​នៃ​​ដំណើរការស្រាវជ្រាវ​ និងស្នើឡើងនូវ​សកម្មភាព និងឧបករណ៍សម្រាប់ការ​​កសាងសមត្ថភាព និង​វិធី ​សាស្ត្រ​ដឹក​នាំ​សហគមន៍​ឲ្យបានប្រសើរឡើង​។ កូនសៀវភៅនេះក៏មានព័ត៌មានស្តីពីសុវត្ថិភាព និងសន្តិសុខ និង​រឿង​រ៉ាវ​របស់អ្នក​ចងក្រង​​សហគមន៍​ចំនួនបីរូប ដែលបានអនុវត្ត​ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីគាំទ្រដល់​​ការតស៊ូមតិរបស់​សហគមន៍។

2) ពួកយើងក៏ជាអ្នកជំនាញដែរ! បញ្ជីត្រួតពិនិត្យសម្រាប់​ជំនួយ​ដល់​ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ បង្ហាញ​សេចក្តី​សង្ខេប​អំពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍។ បែងចែកយ៉ាងច្បាស់​ពីជំហាន​នីមួយៗ រាប់​តាំងពី​ការរៀប​ចំដំបូង​រហូត​ដល់​​​ការត​ស៊ូ​មតិ​ បញ្ជីត្រួតពិនិត្យអាចប្រើប្រាស់សម្រាប់ដំណើរការនេះផ្ទាល់ ឬប្រើប្រាស់​បន្ថែមទៅលើ​​​សៀវភៅណែនាំ ស្ដីពី​សកម្មភាពស្រាវ​ជ្រាវ​ដែលដឹកនាំដោយសហគមន៍។ សម្រាប់​កូនសៀវភៅនេះ​ លោកអ្នក​​អាចចូលទៅកាន់តំណភ្ជាប់ខាងក្រោមដើម្បី​​​បង្ហាញ​ពី​ជំហាន​នីមួយៗ​បន្ថែមទៀត​។

3) ទម្រង់ស្ទង់មតិសម្រាប់ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ មាន​ការណែនាំ និង​កម្រង​សំណួរ​ស្ទង់​មតិ​គំរូ​ដែល​ត្រូវ​បាន​បង្កើត និងប្រើដោយសហគមន៍ និងសង្គមស៊ីវិលនៅក្នុង ១៤ ប្រទេសជុំវិញពិភពលោក។ កម្រង​សំណួរ​ទាំង​នេះ​ក៏​ត្រូវ​បានរៀបចំ​​ឡើងដើម្បីជួយសហគមន៍ឲ្យទទួលបាន​បទពិសោធន៍ និងជំនាញផ្ទាល់​ខ្លួនអំពីដំណើរការ និងផលប៉ះពាល់នានារបស់​គម្រោងអភិវឌ្ឍ និងស្វែងរក​គំនិត និងបញ្ហា​អទិភាពសម្រាប់ចក្ខុវិស័យចំពោះ​ការអភិវឌ្ឍ។ ទម្រង់ស្ទង់មតិនេះអាចប្រើ និងបកប្រែទៅតាមបរិបទផ្សេៗជាមួយនឹងការ​កែសម្រួល​ដែល​​ទាញយកបាន​នៅទីនេះ

“ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដែលយើងបានរៀបចំនៅ ម៉ារ៉ាង បានពង្រឹងសមត្ថភាពបន្ថែល​លើ​ការ តស៊ូសហគមន៍របស់តាមរយៈ​វិធីសា​ស្រ្ត​ដ៏ល្អ ហើយវា​ក៏​ជាឧបករណ៍កៀរគរ​សហគមន៍ដ៏មាន​ប្រសិទ្ធភាព​ផងដែរ​ដែល​ជួយគាំទ្រ​សហគមន៍ក្នុងការ​រៀបចំ និងប្រមូលផ្កុំគ្នា​តស៊ូមិត​លើ​បញ្ហា​រួមណាមួយ​… ដែល​​នេះ​ក៏​​ដោយសារតែ​សហគមន៍ជាអ្នក​រៀបចំ​​ដំណើរការ និង​​ការស្រាវជ្រាវន ហើយ​​ពួកគេ​មាន​ទំនុកចិត្តថា​សំឡេងរបស់ពួកគេត្រូវបាន​ដឹងលឺ​។” — មេឡានៀ ឈីបផូនដា, វ៉ូមីន

យើងបានមើលឃើញអត្ថប្រយោជន៍​នៃ​ការ​សិក្សាស្រាវជ្រាវដែល​​ដឹកនាំដោយសហគមន៍​ ដែល​ត្រូវបានអនុវត្តដោយ​ សហគមន៍ សង្គមស៊ីវិល និងចលនានានា​​ជុំវិញ​ពិភព​លោក ក្នុងការ​​បង្កើនប្រសិទ្ធភាពនៃ​ការតស៊ូមតិ និងយុទ្ធនា​ការឆ្លើយតបទៅនឹង​​​គម្រោង​ “អភិវឌ្ឍ” ។ ជាផ្នែកមួយនៃ ប្រព័ន្ធព្រមានជាមុន, IAP និង​ដៃគូ ​ធ្វើការ​​ផ្លាស់ប្តូរព័ត៌​មាន​ជាមួយ​សហគមន៍​ដែលអាចរង​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍដែលបានស្នើរឡើង រួមមាន​សម្ភារៈស្តីពីយុទ្ធសា​ស្ត្រសមស្របសម្រាប់​ការឆ្លើយ​តប។ សហគមន៍ជាច្រើនជ្រើសរើសកា​រអនុវត្តការស្រាវជ្រាវដែលដឹកនាំដោយ​សហគមន៍ជាជំហានទី​មួយក្នុង​ការឆ្លើយតប​ទៅនឹ​ងគម្រោងដែ​លបានស្នើរឡើង។

សូមអានបន្ថែមអំពីបទពិសោធន៍សហគមន៍ជុំវិញពិភពលោកដែលកំពុងប្រើប្រាស់ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីឆ្លើយតបទៅនឹងការអ​ភិវឌ្ឍមិនសមស្រប៖

នៅ ប្រទេសម៉ាឡាវី ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍បាន​ជះឥទ្ធិពល​ខ្លាំងខ្លាទៅលើអ្នកផ្តល់​ហិរញ្ញវត្ថុរបស់​ គម្រោងទឹកលីឡង់វ៉ែ ក្នុងការដកគម្រោងចេញ និងបាន​​អន្តរាគមន៍​បន្ថែម​ទៅលើ​រដ្ឋាភិបាល​ម៉ាឡាវី​ដើម្បីរៀបចំ​​​ឲ្យ​មាន​ការ​ពិគ្រោះយោបល់ និង​ដោះស្រាយបញ្ហាទាក់ទងនឹង​ការតាំងលំនៅជាថ្មី។

សមាជិកសហគមន៍ដែលទទួលរងផល់ប៉ះពាល់ដោយរោងចក្រថាមពលអាគីរ៉ាជីអូធើម៉ល ចូលរួមនៅក្នុងការប្រជុំសហគមន៍។

នៅ្នុង ប្រទេសកេនយ៉ា សហគមន៍ជនជាតិភាគតិចម៉ាស៉ៃនិងក្រុមដទៃទៀតដែល​រងផលប៉ះពាល់ដោយ គម្រោងរោងចក្រ​ថាម​ពល​អាគីរ៉ាជីអូធើម៉ល ១ បានប្រើប្រាស់ការស្រាវជ្រាវ​ដែល​ដឹកនាំដោយសហគមន៍​ដើម្បីប្រមូលទិន្ន័យ​អំពីបទ​ពិសោធន៍​របស់​ពួកគេ​ជាមួយនឹងគម្រោង ផ្អែកទៅតាមចំណេះដឹងមូលដ្ឋាននិងជំនាញរបស់ពួកគេ។ អនុសាសន៍របស់ពួក​គេត្រូវបាន​ប្រើ​នៅ​ក្នង​​ការតស៊ូមតិជាមួយនឹងធនាគារវិនិយោគអឺរ៉ុប រដ្ឋាភិបាលកេនយ៉ា និងក្រុមហ៊ុនពាក់ព័ន្ធ​ដើម្បីប្រាកដ​ថាគម្រោងបាន​​គោរព​តាម​សិទ្ធិ ​និង​បំពេញតាមសេចក្តីត្រូវការ​ជា​អទិភាពរបស់ពួកគេ។

នៅក្នុង ប្រទេសនេប៉ាល់ សហគមន៍ជនជាតិភាគតិចដែលប៉ះពាល់ដោយ ទំនប់វារីអគ្គីសនីតានាហូ ដែលផ្តល់​ហិរញ្ញប្បទាន​ដោយ​ធនាគារអភិវឌ្ឍអាស៊ី តាមរយៈការស្រាវជ្រាវដែលដឹកនាំ​ដោយសហគមន៍​លាតត្រដាងនូវ​​បញ្ហាទាក់ទងនឹង​ការពិគ្រោះយោបល់ ការទទួលបាន​ព័ត៌មាន និងផល់ប៉ះពាល់ទៅលើជីវភាពរស់នៅ និងប្រពៃណីរបស់​ពួក​គាត់​។ ការរកឃើញ​របស់ពួកគេត្រូវប្រើប្រាស់ដើម្បីគាំទ្រ​ដល់យុ​ទ្ធនាការ និងការចូលរួម​របស់ពួកគេជាមួយនឹងអ្នក​​អភិវឌ្ឍ​និង​អ្នកផ្តល់​ហិរញ្ញប្បទាន​របស់​​​គម្រោង។

សហគមន៍ដែលរងផលប៉ះពាល់ដោយ គម្រោងអភិវឌ្ឍត្រីប្រកបដោយចីរភាពនៅខេត្តភាគខាងជើង ចូលរួមនៅក្នុងសិក្ខាសាលា

នៅក្នុង ប្រទេសស្រីលង្កា សហគមន៍អ្នកនេសាទបានប្រើឧបករណ៍របស់ IAP ដើម្បីទាមទារការទទួលបាន​ព័ត៌មាន ការពិគ្រោះ​យោបល់ឲ្យបានពេញលេញ​ និងការចូលរួម នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលស្នើឡើងដោ​យធនា​គារ​អភិវឌ្ឍ​អាស៊ី និងបានចងក្រង​រៀបចំ ដើម្បីធានាបាននូវតម្រូវការ​របស់សហគមន៍ និង​កំណត់អទិភាពសម្រាប់​ការអភិវឌ្ឍ។

នៅក្នុង ប្រទេសឥណ្ឌា សហគមន៍ដែល​ទទួល​រងផលប៉ះពាល់ដោយ កម្មវិធីអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពតាមីល ណាឌូ បាន​អនុវត្ត​ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍របស់ពួកគេ និងតាមដានផលប៉ះពាល់ដោយ​សារ​គម្រោង ឈាន​ទៅ​សម្រេច​បានលទ្ធផល​គួរឲ្យកត់សម្គាល់​​លើការ​ផ្តល់​សំណង​ និងការតាំងលំនៅថ្មីដ៏សមរម្យ​​សម្រាប់ជនងាយរងគ្រោះជាច្រើន​ផងដែរ​។

លោក ស៊ីកានឌើ ប្រូហ៊ី នាយកប្រតិបត្តិ គំនិតផ្តួចផ្តើមការអភិវឌ្ឍដោយមានការចូលរួម ចែករំលែករបកគំហើញពីដំណើរការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍។ រូបភាពមានកម្មសិទ្ធិ៖ Daily Balochistan Express

នៅក្នុង ប្រទេសប៉ាគីស្ថាន សហគមន៍ដែលរងផលប៉ះពាល់ដោយសារ​ គម្រោងគ្រប់គ្រងនិង អភិវឌ្ឍធនធានទឹកចម្រុះ​ប៉ាឡូ​ជីស្ថាន ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក បានចូលរួមនៅក្នុងដំណើ​រការការស្រាវជ្រាវដែល ដឹ​ក​នាំ​ដោយ​សហគមន៍ ដើម្បីទទួលបាន​មកវិញនូវការផ្លាស់ប្តូរ​ក្នុងការរៀបចំគម្រោង និងគម្រោងតាំងទីលំនៅថ្មី។

នៅក្នុង ប្រទេសប៉ាណាម៉ា អ្នកតាំងទីលំនៅមកពីតំបន់​កូឡុន បានប្រើប្រាស់ការស្រាវជ្រាវដែល​ដឹកនាំដោយសហគមន៍ដើម្បី​កំណត់គំនិតយោបល់របស់សហគមន៍ និងការចូលរួមជាមួយនឹង គម្រោងឧស្ម័នធ​ម្មជាតិរាវដែលផ្តល់ហិរ​ញ្ញប្បទាន​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិ។ កិច្ចការនេះ បានជួយសហគមន៍រិះរកនូវឆ្លើ​យតបជា​យុទ្ធសាស្រ្ត​​ទៅនឹងគម្រោងមួយនេះ ហើយ​ក៏បាន​បង្ហាញឲ្យឃើញ​អំពី​កង្វះខាត​លើការពិគ្រោះយោបល់ និងការទទួលបាន​ព័ត៌មាន និងក្តី​បារម្ភ​ខាង​សន្តិសុខសុវត្ថិភាព​ផងដែរ​។

នៅក្នុងប្រទេសឆីលី សហគមន៍នេសាទតាមបែបប្រពៃណីបានប្រើប្រាស់សម្ភារៈរបស់ IAP ស្តីពីកា​រស្រាវជ្រា​វដែល​ដឹក​នាំដោ​យសហគមន៍ដើម្បីកំណត់អទិភាពលើអភិវឌ្ឍរបស់ពួកគេ ដោយ​ការ​ស្មានទុកជាមុនចំពោះ​ រោងចក្រចំរាញ់​ទឹកពីសមុ​ទ្រ​ស្នើ​ឡើ​ង​ដោ​យគ្រុបធនាគារអភិវឌ្ឍអន្តរអាមេរិក។ លទ្ធផលនៃ​ការស្ទង់មតិនឹង​ប្រើប្រាស់​​ដើម្បីរៀបចំ​ផែនការអភិ​វឌ្ឍដែលដឹក​នាំ​ដោយ​សហគមន៍​ជាជម្រើសមួយ ដោយ​ផ្អែកទៅ​លើ​​អទិភាពសម្រាប់​ការ​អភិវឌ្ឍដូចដែល​បានកំណត់។

IAP ជឿជាក់ថា តាមរយៈ​ការគាំទ្រ​សហគមន៍ក្នុងការ​ប្រ​មូលទិន្ន័យដោយផ្អែក​លើជំនាញ ចំណេះដឹង និងបទពិសោធន៍មូលដ្ឋាន​​ យើងអាចរួមគ្នា​​ទប់ទល់​ទៅ​នឹង​អតុល្យភាពអំណាច ហើយធានាថាការអភិវឌ្ឍដែលប្រកប​ដោយ​បរិយាប័ន្ន ចីរភាព និងឆ្លើយតបនឹងតម្រូវការ​របស់ប្រជាជន​បានច្រើន​។​

វាតម្រូវ​ឲ្យ​ប្រជាជន​ក្នុង​ភូមិ រៀបចំ​បង្កើ​ត និ​ងតស៊ូមតិសម្រាប់ការអភិវឌ្ឍដែលដឹកនាំដោយសហគមន៍។ IAP សូមថែ្លងអំណ​រគុណ​ចំពោះ​សង្គមស៊ីវិល និងសហគមន៍ ដែលបានចូលរួមចែករំលែកគំនិត​ មតិ​យោបល់ ​និ​ងឧបករណ៍ល្អៗ​​ជាមួយពួក​យើង យើងមានកិត្តិយសដែលបានធ្វើការជាមួយទាំងអស់គ្នា​។ យើងសង្ឃឹមថាសៀវភៅណែនាំនេះនឹង​រួមចំណែក​ដល់ដំណើ​​ដែលកំ​ពុង​បន្ត​ដើម្បី​បង្កើតពិភពលោកមួយដែលការអភិវឌ្ឍត្រូវបានរៀបចំ​ និង​រស់នៅដោយ​ដោយមនុស្សតែមួយ។

IAP កំពុងបកប្រែសម្ភារៈទាំងនេះ។ ប្រសិនបើអ្នកចង់ជួយ សូមទាក់ទងមកយើងខ្ញុំតាម iap@accountabilityproject.org។

សម្រាប់ព័ត៌មានបន្ថែ​មអំពីកា​រស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ សូមមើលនៅក្នុងរបាយករណ៍របស់យើងពី កិច្ចពិភាក្សាតុមូលអាស៊ី — ប៉ាស៊ីហ្វិកស្តីពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ ធ្វើនៅ IAP ខេត្តឈៀងម៉ៃ ប្រទេសថៃ។

International Accountability Project works to defend the rights, land and livelihoods of people threatened by destructive development projects.

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store