គម្រោងគណនេយ្យភាពអន្តរជាតិ មានសេចក្តីរីករាយក្នុងការចែករំលែកសម្ភារៈថ្មីៗចំនួនបី ស្តីពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដែលជាផ្នែកមួយនៃសេរីសៀវភៅណែនាំ ស្ដីពីសកម្មភាព សហគមន៍ជាសកល ថ្មីៗរបស់យើង។
សម្ភារៈទាំងអស់មានដូចជា៖
- សេចក្តីណែនាំតាមជំហានជាក់ស្តែងស្តីពីរបៀបដែលសហគមន៍អាចដឹកនាំការស្រាវជ្រាវដោយខ្លួនឯងបានដើម្បីកំណត់អទិភាពសម្រាប់ការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍនានាដែលពួកគាត់មិនចង់បាន។
- គន្លឹះ ឧបករណ៍ និងសកម្មភាពនានាដែលអាចយកមកប្រើប្រាស់សម្រាប់រៀបចំការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ និង
- បណ្តុំគំនិតល្អៗដែលប្រមូលបានពីអ្នកចងក្រងសហគមន៍ដ៏បទពិសោធន៍នៅជុំវិញពិភពលោក ដែលបានអនុវត្តការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីកំណត់ឡើងវិញនូវដំណើរការនៃការអភិវឌ្ឍ។
សមាជិកសហគមន៍ អ្នកចងក្រងសហគមន៍ និងតំណាងអង្គការសង្គមស៊ីវិល អាចប្រើប្រាស់សម្ភារៈទាំងអស់នេះដើម្បីកៀគរសហគមន៍ ចងក្រងឯកសារទាក់ទងផលប៉ះពាល់នៃការរំលោភសិទ្ធិ និងយុទ្ធនាការនានាដែលដឹកនាំដោយសហគមន៍។
“នៅពេលដែលសមាជិកសហគមន៍ធ្វើការស្រាវជ្រាវររបស់ខ្លួនឯង ពួកគេអាចបង្ហាញនូវលទ្ធផល ដែលអ្នកខាងក្រៅរកមិនឃើញ។ សហគមន៍ដឹងច្បាស់អំពីបរិបទ និងបរិស្ថាននៅក្នុងសហគមន៍ ដែលអ្នកធ្វើការសម្រេចចិត្ត និងអ្នកធ្វើផែនការអាចមិនដឹង។ ជានិច្ចកាល ដំណើរការស្រាវជ្រាវអាចជួយសហគមន៍ខ្លួនឯងឲ្យយល់កាន់តែច្បាស់ពីបញ្ហាដែលពួកគេជួបប្រទះ កសាងទំនុកចិត្តតាមចំណេះដឹងនិងគំនិតរបស់ពួកគេ ពង្រឹងសាមគ្គីភាព និងគណនេយ្យភាពក្នុងចំណោមសមាជិកសហគមន៍ និងរៀនសូត្របានចំណេះដឹងល្អសម្រាប់ការរៀបចំសហគមន៍។”
មានកូនសៀវភៅបីក្បាលនិយាយពីសៀវភៅណែនាំដែលដឹកនាំដោយសហគមន៍៖
1) សៀវភៅណែនាំ ស្ដីពីការស្រាវជ្រាវសកម្មភាពដែលដឹកនាំដោយសហគមន៍ ពន្យល់ច្បាស់ៗ និងលម្អិតអំពីជំហាននីមួយៗនៃដំណើរការស្រាវជ្រាវ និងស្នើឡើងនូវសកម្មភាព និងឧបករណ៍សម្រាប់ការកសាងសមត្ថភាព និងវិធី សាស្ត្រដឹកនាំសហគមន៍ឲ្យបានប្រសើរឡើង។ កូនសៀវភៅនេះក៏មានព័ត៌មានស្តីពីសុវត្ថិភាព និងសន្តិសុខ និងរឿងរ៉ាវរបស់អ្នកចងក្រងសហគមន៍ចំនួនបីរូប ដែលបានអនុវត្តការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីគាំទ្រដល់ការតស៊ូមតិរបស់សហគមន៍។
2) ពួកយើងក៏ជាអ្នកជំនាញដែរ! បញ្ជីត្រួតពិនិត្យសម្រាប់ជំនួយដល់ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ បង្ហាញសេចក្តីសង្ខេបអំពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍។ បែងចែកយ៉ាងច្បាស់ពីជំហាននីមួយៗ រាប់តាំងពីការរៀបចំដំបូងរហូតដល់ការតស៊ូមតិ បញ្ជីត្រួតពិនិត្យអាចប្រើប្រាស់សម្រាប់ដំណើរការនេះផ្ទាល់ ឬប្រើប្រាស់បន្ថែមទៅលើសៀវភៅណែនាំ ស្ដីពីសកម្មភាពស្រាវជ្រាវដែលដឹកនាំដោយសហគមន៍។ សម្រាប់កូនសៀវភៅនេះ លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោមដើម្បីបង្ហាញពីជំហាននីមួយៗបន្ថែមទៀត។
3) ទម្រង់ស្ទង់មតិសម្រាប់ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ មានការណែនាំ និងកម្រងសំណួរស្ទង់មតិគំរូដែលត្រូវបានបង្កើត និងប្រើដោយសហគមន៍ និងសង្គមស៊ីវិលនៅក្នុង ១៤ ប្រទេសជុំវិញពិភពលោក។ កម្រងសំណួរទាំងនេះក៏ត្រូវបានរៀបចំឡើងដើម្បីជួយសហគមន៍ឲ្យទទួលបានបទពិសោធន៍ និងជំនាញផ្ទាល់ខ្លួនអំពីដំណើរការ និងផលប៉ះពាល់នានារបស់គម្រោងអភិវឌ្ឍ និងស្វែងរកគំនិត និងបញ្ហាអទិភាពសម្រាប់ចក្ខុវិស័យចំពោះការអភិវឌ្ឍ។ ទម្រង់ស្ទង់មតិនេះអាចប្រើ និងបកប្រែទៅតាមបរិបទផ្សេៗជាមួយនឹងការកែសម្រួលដែលទាញយកបាននៅទីនេះ។
“ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដែលយើងបានរៀបចំនៅ ម៉ារ៉ាង បានពង្រឹងសមត្ថភាពបន្ថែលលើការ តស៊ូសហគមន៍របស់តាមរយៈវិធីសាស្រ្តដ៏ល្អ ហើយវាក៏ជាឧបករណ៍កៀរគរសហគមន៍ដ៏មានប្រសិទ្ធភាពផងដែរដែលជួយគាំទ្រសហគមន៍ក្នុងការរៀបចំ និងប្រមូលផ្កុំគ្នាតស៊ូមិតលើបញ្ហារួមណាមួយ… ដែលនេះក៏ដោយសារតែសហគមន៍ជាអ្នករៀបចំដំណើរការ និងការស្រាវជ្រាវន ហើយពួកគេមានទំនុកចិត្តថាសំឡេងរបស់ពួកគេត្រូវបានដឹងលឺ។” — មេឡានៀ ឈីបផូនដា, វ៉ូមីន
យើងបានមើលឃើញអត្ថប្រយោជន៍នៃការសិក្សាស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ ដែលត្រូវបានអនុវត្តដោយ សហគមន៍ សង្គមស៊ីវិល និងចលនានានាជុំវិញពិភពលោក ក្នុងការបង្កើនប្រសិទ្ធភាពនៃការតស៊ូមតិ និងយុទ្ធនាការឆ្លើយតបទៅនឹងគម្រោង “អភិវឌ្ឍ” ។ ជាផ្នែកមួយនៃ ប្រព័ន្ធព្រមានជាមុន, IAP និងដៃគូ ធ្វើការផ្លាស់ប្តូរព័ត៌មានជាមួយសហគមន៍ដែលអាចរងប៉ះពាល់ដោយគម្រោងអភិវឌ្ឍដែលបានស្នើរឡើង រួមមានសម្ភារៈស្តីពីយុទ្ធសាស្ត្រសមស្របសម្រាប់ការឆ្លើយតប។ សហគមន៍ជាច្រើនជ្រើសរើសការអនុវត្តការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ជាជំហានទីមួយក្នុងការឆ្លើយតបទៅនឹងគម្រោងដែលបានស្នើរឡើង។
សូមអានបន្ថែមអំពីបទពិសោធន៍សហគមន៍ជុំវិញពិភពលោកដែលកំពុងប្រើប្រាស់ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍមិនសមស្រប៖
នៅ ប្រទេសម៉ាឡាវី ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍បានជះឥទ្ធិពលខ្លាំងខ្លាទៅលើអ្នកផ្តល់ហិរញ្ញវត្ថុរបស់ គម្រោងទឹកលីឡង់វ៉ែ ក្នុងការដកគម្រោងចេញ និងបានអន្តរាគមន៍បន្ថែមទៅលើរដ្ឋាភិបាលម៉ាឡាវីដើម្បីរៀបចំឲ្យមានការពិគ្រោះយោបល់ និងដោះស្រាយបញ្ហាទាក់ទងនឹងការតាំងលំនៅជាថ្មី។
នៅក្នុង ប្រទេសកេនយ៉ា សហគមន៍ជនជាតិភាគតិចម៉ាស៉ៃនិងក្រុមដទៃទៀតដែលរងផលប៉ះពាល់ដោយ គម្រោងរោងចក្រថាមពលអាគីរ៉ាជីអូធើម៉ល ១ បានប្រើប្រាស់ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីប្រមូលទិន្ន័យអំពីបទពិសោធន៍របស់ពួកគេជាមួយនឹងគម្រោង ផ្អែកទៅតាមចំណេះដឹងមូលដ្ឋាននិងជំនាញរបស់ពួកគេ។ អនុសាសន៍របស់ពួកគេត្រូវបានប្រើនៅក្នងការតស៊ូមតិជាមួយនឹងធនាគារវិនិយោគអឺរ៉ុប រដ្ឋាភិបាលកេនយ៉ា និងក្រុមហ៊ុនពាក់ព័ន្ធដើម្បីប្រាកដថាគម្រោងបានគោរពតាមសិទ្ធិ និងបំពេញតាមសេចក្តីត្រូវការជាអទិភាពរបស់ពួកគេ។
នៅក្នុង ប្រទេសនេប៉ាល់ សហគមន៍ជនជាតិភាគតិចដែលប៉ះពាល់ដោយ ទំនប់វារីអគ្គីសនីតានាហូ ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍអាស៊ី តាមរយៈការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍លាតត្រដាងនូវបញ្ហាទាក់ទងនឹងការពិគ្រោះយោបល់ ការទទួលបានព័ត៌មាន និងផល់ប៉ះពាល់ទៅលើជីវភាពរស់នៅ និងប្រពៃណីរបស់ពួកគាត់។ ការរកឃើញរបស់ពួកគេត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់យុទ្ធនាការ និងការចូលរួមរបស់ពួកគេជាមួយនឹងអ្នកអភិវឌ្ឍនិងអ្នកផ្តល់ហិរញ្ញប្បទានរបស់គម្រោង។
នៅក្នុង ប្រទេសស្រីលង្កា សហគមន៍អ្នកនេសាទបានប្រើឧបករណ៍របស់ IAP ដើម្បីទាមទារការទទួលបានព័ត៌មាន ការពិគ្រោះយោបល់ឲ្យបានពេញលេញ និងការចូលរួម នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលស្នើឡើងដោយធនាគារអភិវឌ្ឍអាស៊ី និងបានចងក្រងរៀបចំ ដើម្បីធានាបាននូវតម្រូវការរបស់សហគមន៍ និងកំណត់អទិភាពសម្រាប់ការអភិវឌ្ឍ។
នៅក្នុង ប្រទេសឥណ្ឌា សហគមន៍ដែលទទួលរងផលប៉ះពាល់ដោយ កម្មវិធីអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពតាមីល ណាឌូ បានអនុវត្តការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍របស់ពួកគេ និងតាមដានផលប៉ះពាល់ដោយសារគម្រោង ឈានទៅសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់លើការផ្តល់សំណង និងការតាំងលំនៅថ្មីដ៏សមរម្យសម្រាប់ជនងាយរងគ្រោះជាច្រើនផងដែរ។
នៅក្នុង ប្រទេសប៉ាគីស្ថាន សហគមន៍ដែលរងផលប៉ះពាល់ដោយសារ គម្រោងគ្រប់គ្រងនិង អភិវឌ្ឍធនធានទឹកចម្រុះប៉ាឡូជីស្ថាន ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក បានចូលរួមនៅក្នុងដំណើរការការស្រាវជ្រាវដែល ដឹកនាំដោយសហគមន៍ ដើម្បីទទួលបានមកវិញនូវការផ្លាស់ប្តូរក្នុងការរៀបចំគម្រោង និងគម្រោងតាំងទីលំនៅថ្មី។
នៅក្នុង ប្រទេសប៉ាណាម៉ា អ្នកតាំងទីលំនៅមកពីតំបន់កូឡុន បានប្រើប្រាស់ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីកំណត់គំនិតយោបល់របស់សហគមន៍ និងការចូលរួមជាមួយនឹង គម្រោងឧស្ម័នធម្មជាតិរាវដែលផ្តល់ហិរញ្ញប្បទានដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ កិច្ចការនេះ បានជួយសហគមន៍រិះរកនូវឆ្លើយតបជាយុទ្ធសាស្រ្តទៅនឹងគម្រោងមួយនេះ ហើយក៏បានបង្ហាញឲ្យឃើញអំពីកង្វះខាតលើការពិគ្រោះយោបល់ និងការទទួលបានព័ត៌មាន និងក្តីបារម្ភខាងសន្តិសុខសុវត្ថិភាពផងដែរ។
នៅក្នុងប្រទេសឆីលី សហគមន៍នេសាទតាមបែបប្រពៃណីបានប្រើប្រាស់សម្ភារៈរបស់ IAP ស្តីពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ដើម្បីកំណត់អទិភាពលើអភិវឌ្ឍរបស់ពួកគេ ដោយការស្មានទុកជាមុនចំពោះ រោងចក្រចំរាញ់ទឹកពីសមុទ្រស្នើឡើងដោយគ្រុបធនាគារអភិវឌ្ឍអន្តរអាមេរិក។ លទ្ធផលនៃការស្ទង់មតិនឹងប្រើប្រាស់ដើម្បីរៀបចំផែនការអភិវឌ្ឍដែលដឹកនាំដោយសហគមន៍ជាជម្រើសមួយ ដោយផ្អែកទៅលើអទិភាពសម្រាប់ការអភិវឌ្ឍដូចដែលបានកំណត់។
IAP ជឿជាក់ថា តាមរយៈការគាំទ្រសហគមន៍ក្នុងការប្រមូលទិន្ន័យដោយផ្អែកលើជំនាញ ចំណេះដឹង និងបទពិសោធន៍មូលដ្ឋាន យើងអាចរួមគ្នាទប់ទល់ទៅនឹងអតុល្យភាពអំណាច ហើយធានាថាការអភិវឌ្ឍដែលប្រកបដោយបរិយាប័ន្ន ចីរភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនបានច្រើន។
វាតម្រូវឲ្យប្រជាជនក្នុងភូមិ រៀបចំបង្កើត និងតស៊ូមតិសម្រាប់ការអភិវឌ្ឍដែលដឹកនាំដោយសហគមន៍។ IAP សូមថែ្លងអំណរគុណចំពោះសង្គមស៊ីវិល និងសហគមន៍ ដែលបានចូលរួមចែករំលែកគំនិត មតិយោបល់ និងឧបករណ៍ល្អៗជាមួយពួកយើង យើងមានកិត្តិយសដែលបានធ្វើការជាមួយទាំងអស់គ្នា។ យើងសង្ឃឹមថាសៀវភៅណែនាំនេះនឹងរួមចំណែកដល់ដំណើដែលកំពុងបន្តដើម្បីបង្កើតពិភពលោកមួយដែលការអភិវឌ្ឍត្រូវបានរៀបចំ និងរស់នៅដោយដោយមនុស្សតែមួយ។
IAP កំពុងបកប្រែសម្ភារៈទាំងនេះ។ ប្រសិនបើអ្នកចង់ជួយ សូមទាក់ទងមកយើងខ្ញុំតាម iap@accountabilityproject.org។
សម្រាប់ព័ត៌មានបន្ថែមអំពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ សូមមើលនៅក្នុងរបាយករណ៍របស់យើងពី កិច្ចពិភាក្សាតុមូលអាស៊ី — ប៉ាស៊ីហ្វិកស្តីពីការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ ធ្វើនៅ IAP ខេត្តឈៀងម៉ៃ ប្រទេសថៃ។